Monday, October 23, 2017

The Body

Just as a body, though one, has many parts, but all its many parts form one body, so it is with Christ. - 1 Corinthians 12:12 ខ្ញុំនៅចាំរឿងមួយដែលខ្ញុំបានអានក្នុងសៀវភៅភាសាខ្មែរ ហើយក៏ជារឿងមួយដែលជីតារបស់ខ្ញុំបាននិទានអោយខ្ញុំស្ដាប់កាលពីខ្ញុំនៅតូចដែរ គឺរឿងពីរូបកាយនោះឯង។ មាន មាត់ ដៃ ជើង និងផ្នែកនៃរាងកាយផ្សេងទៀតអួតគ្នាពីតួនាទីរៀងៗខ្លួន ហើយបន្ទោសក្រពះ ដែលមិនធ្វើការហើយចាំតែទទួលចំណីអាហារពីពួកគេ ហើយពួកគេក៏បានព្រមព្រៀងគ្នាឈប់ធ្វើការងាររបស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែជាចុងក្រោយពួកគេបានរៀនមេរៀនមួយដ៏សំខាន់ គឺគ្រប់ផ្នែកនៃរាងកាយមានតួនាទីពិសេសរៀងៗខ្លួន ហើយសំខាន់ចំពោះរូបកាយ បើផ្នែកណាមួយមិនធ្វើការ វានឹងធ្វើអោយប៉ះពាល់ដល់រូបកាយទាំងមូលបាន បើផ្នែកណាមួយឈឺ នោះរូបកាយទាំងមូលនឹងឈឺដែរ...... ដូចគ្នាដែរ យើងគ្រប់គ្នាដែលជាអ្នកជឿដល់ព្រះយេស៊ូវ គឺជាផ្នែកមួយនៃរាងកាយរបស់ព្រះគ្រីស្ទ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងក្រុមជំនុំ បើយើងគ្រាន់តែចូលរួមក្នុងក្រុមជំនុំ ហើយមិនបានរួមចំណែកអ្វីសោះសម្រាប់ក្រុមជំនុំ នោះយើងនឹងធ្វើអោយមានការប៉ពាល់ដល់ក្រុមជំនុំជាមិនខាន តែបើយើងមិនចង់អោយប៉ពាល់ដល់ក្រុមជំនុំ ដោយផ្ដាច់ខ្លួចចេញ នោះយើងនឹងប្រៀបបីដូចជាមែកឈើរដែលដាច់ចេញពីដើមជាមិនខាន ពីមួយថ្ងៃទៅមួយថ្ងៃ មែកនោះនឹងក្រៀមស្វិតបន្ដិចម្ដងៗ រហូតដល់រលួយក្លាយទៅជាធូលី...... តើបងប្អូនជាផ្នែកអ្វីនៃរាងកាយ? តើអ្វីជាតួនាទីពិសេសរបស់បងប្អូនសម្រាប់រាងកាយ? សូមលើកទឹកចិត្តអោយបងប្អូនដែលបានអានអ្វីដែលខ្ញុំសរសេរនេះអោយចូលរួមចំណែកក្នុងការបម្រើររាងកាយ កុំបណ្ដោយអោយខ្លួនក្លាយទៅជាជម្ងឺរបស់រាងកាយឡើយ... បើប្រសិនបើយើងជាមែកឈើដែលកាត់ចេញ សូមអោយយើងជាមែកឈើដែលកាត់ចេញដោយការផ្សាំ ដើម្បីអោយយើងអាចបង្កើតដើមឈើមួយដើមទៀត។

No comments: